តើខ្ញុំអាចអញ្ជើញ មិត្តភក្តិ/សមាជិកគ្រួសារ/អ្នកដទៃទៀត មកចូលរួមដែរបានទេ?
ពិតប្រាកដណាស់! យើងលើកទឹកចិត្តឲ្យអ្នកអញ្ជើញមិត្តភក្តិរបស់អ្នកចូលរួមផងដែរ! កម្មវិធីសម្ព័ន្ធរបស់យើងជាឱកាសមួយដើម្បីណែនាំ TGM Panelដល់មិត្តរួមការងារ មិត្តភក្តិនៅលើFacebook និងក្រុមគ្រួសារ ហើយលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងការស្ទង់មតិបង់ប្រាក់ផងដែរ។
អ្នកនឹងទទួលបានភាគរយនៃប្រាក់បំណាច់ដែលទទួលបានដោយអ្នកឆ្លើយតបដែលបានចុះឈ្មោះពីតំណរបស់អ្នក។ អ្នកគ្រាន់តែផ្តល់នូវតំណភ្ជាប់ដែលមានតែមួយគត់របស់អ្នកទៅពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យចុះឈ្មោះនៅលើ TGM Panelនិងឆ្លើយតបទៅនឹងការអញ្ជើញធ្វើការស្ទង់មតិ។ មិត្តភក្តិរបស់អ្នកក៏នឹងអាចណែនាំបន្តទៅអ្នកដទៃផងដែរ។