ខ្ញុំបានចាប់ផ្តើមធ្វើការស្ទង់មតិ ប៉ុន្តែខ្ញុំមិនអាចបំពេញវាបានទេ។ តើហេតុអ្វីទៅ?
វាអាចមានហេតុផលជាច្រើន ដែលបណ្តាលឲ្យកើតមានរឿងបែបនេះ ដូចជា៖
1. ការស្ទង់មតិត្រូវបានបិទរួចហើយ៖ ការស្ទង់មតិដំណើរការសម្រាប់រយៈពេលជាក់លាក់មួយ។ នៅពេលដែលដល់ពេលកំណត់ អ្នកនឹងមិនអាចចាប់ផ្តើមការស្ទង់មតិបានទេ។ យើងលើកទឹកចិត្តអ្នកឲ្យឆ្លើយតបទៅនឹងការអញ្ជើញស្ទង់មតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
2. លើសពីគោលដៅ ឬត្រូវបានដកចេញ៖ ពេលខ្លះកម្រងពត៌មានរបស់អ្នកមិនត្រូវគ្នានឹងលក្ខណៈវិនិច្ឆ័យនៃការស្ទង់មតិ ដែលមានន័យថាអ្នកនៅក្រៅក្រុមគោលដៅសម្រាប់ការស្ទង់មតិដែលបានផ្តល់ឲ្យ។ ការស្ទង់មតិដែលអ្នកទទួលបានពាក្យថា "ដកចេញ" មិនរាប់ថាបានបញ្ចប់ទាំងស្រុងទេ ហើយក៏មិនមានការផ្តល់រង្វាន់លើកទឹកចិត្តនោះដែរ។
3. ការចូលរួមពីរដង៖ ប្រសិនបើអ្នកបានចូលរួមក្នុងការស្ទង់មតិរួចហើយ (បានបញ្ចប់ ឬត្រូវបានដកចេញ) ហើយព្យាយាមធ្វើវាម្តងទៀត អ្នកនឹងមិនអាចចូលទៅកាន់កម្រងសំនួរបានទេ។